Sunday, November 29, 2020

បិទវគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមកីឡាតុងហ្គីលម៉ូដូ ជាផ្លូវការ ..........


 ភ្នំពេញ៖លោក ជ័យ ចាប ទីប្រឹក្សារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា និងលោក ហាជីមិ សៃតុ ប្រធាន សហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិននៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០អញ្ជើញចូលរួមវិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យមក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមចំនួន៣២នាក់ នារី០៧នាក់ និង មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូមកពីបណ្តាលក្លិបនានានៅរាជធានីភ្នំពេញ។ លទ្ធផល របស់លោកគ្រូ អ្នកគ្រូ ជាចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។

លោក ហាជីមិ សៃតុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូឥណ្ឌូចិនបានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ។

លោក ជ័យ ចាប បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល គ្រូកម្រិតបឋម និងមធ្យម នាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញក្នុងការត្រៀមលក្ខណៈសម្រាប់ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកនាពេលខាងមុខនេះ។ នាពេលបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ។

បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល០៣ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឱ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។

ក្នុងពេលនោះលោកប្រធាន បានប្រកាសទទួលស្គាល់ សមាគមកីឡាតុងហ្គីលម៉ូដូចំនួន៣ខេត្ត គឺ សមាគមកីឡាតុងហ្គីលម៉ូដូខេត្តបាត់ដំបង សមាគមកីឡាតុងហ្គីលម៉ូដូខេត្តសៀមរាប និងសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត៕







No comments:

Post a Comment